សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់
ដំណើរទស្សនកិច្ចប្រធានបក្សភឿថៃនៅកម្ពុជា ជាការចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជានិងថៃ
លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា
ប្រធានគណបក្សភឿថៃមានជំនឿថាសន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

ព័ត៌មានជាតិ

ឧត្តមមន្ត្រីឌីជីថលអាស៊ានបើកកិច្ចប្រជុំលើកទី១នៅកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

2024/03/19 02:46:27 pm
ភ្នំពេញ ៖ ឧត្តមមន្ត្រីឌីជីថលអាស៊ាន ដែលជាក្រុមការងារមកពីបណ្ដាប្រទេសអាស៊ានបានបើកកិច្ចប្រជុំលើកទី១ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដែលកិច្ចប្រជុំនេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងថៃធ្វើជាប្រធាន។ឧត្តមមន្ត្រីឌីជីថលអាស៊ានបានបើកកិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ “THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING” នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំជាប្រធានកិច្ចប្រជុំដោយឧត្តមមន្ត្រីឌីជីថលមកពីប្រទេសថៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន ។ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា កិច្ចប្រជុំនេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយថ្ងៃនេះគឺជាប្រកាសសម្ពោធក្រុមការងារស្ដីពីអាស៊ាន ដែលប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែត។ កិច្ចប្រជុំនេះប្រធានគឺដឹកនាំដោយឧត្តមមន្ត្រីមកពីប្រទេសថៃ ដែលស្របតាមស្មារតីកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន នៅសាំងហ្គាពួរ ស្របតាមស្មារតីកិច្ចប្រជុំនោះ គឺក្រុមការងារនេះបានសម្ពោធ និងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ឧត្ដមមន្ត្រីឌីជីថល។ ឯកឧត្តម កែវ សុទ្ធិ បន្ថែមថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះគឺបានផ្លាស់ប្ដូរយោបល់ពីក្នុងក្របខណ្ឌលិខិតគតិយុត្ត ក៏ដូចជាវិធានការសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែតពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែវៀតណាមដែលមិនបានអញ្ជើញមកផ្ទាល់ ដោយធ្វើតាមប្រព័ន្ធអនឡាញ។ វិធានការការពារដោយច្បាប់ហើយនឹងការដាក់ចេញនូវគោលនយោបាយ និងសកម្មភាពសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនេះ គឺប្រទេសទាំង១០ បានធ្វើរបាយការណ៍រៀងៗខ្លួន អំពីវិធានការ ក៏ដូចជាសមិទ្ធផល ចែករំលែកបទពិសោធន៍ ព័ត៌មាន និងឧត្ដមនវានុវត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែតនេះ។ បន្ទាប់មកអង្គប្រជុំបានកំណត់នឹងជ្រើសរើសមន្ត្រីបង្គោលបណ្ដាប្រទេសរៀងខ្លួន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ក្រុមការងារនឹងធ្វើការតាមប្រព័ន្ធអនឡាញថែមទៀត ដើម្បីកសាងផែនការ និងចុងក្រោយនឹងយកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយនៅអាទិត្យទី៣ នៃខែកុម្ភៈ នៅហ្សាកាតា នៅពេលដែលប្រទេសឥណ្ឌូនេស៊ី ដល់វេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រៅផ្លូវការនៅឆ្នាំ២០២៥ ដូច្នេះមានពេលមួយឆ្នាំសម្រាប់ក្រុមការងារធ្វើផែនការសកម្មភាពនេះ។សូមជម្រាបថា ប្រធានកិច្ចប្រជុំក្រុមការងារអាស៊ាន ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ គឺមានអាណត្តិពីរឆ្នាំ សម្រាប់ឆ្នាំនេះគឺថៃជាប្រធានពីរឆ្នាំ វៀតណាមជាអនុប្រធាន បន្ទាប់មកគឺវៀតណាមជាប្រធានក្នុងអាណត្តិក្រោយ និងបន្តប្ដូរវេនគ្នាតាមលំដាប់អក្សរនៃបណ្ដាប្រទេសអាស៊ាន៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
ក្រសួងឧស្សាហកម្ម នឹងប្រែក្លាយអង្គភាពថវិកា ទៅជាអង្គភាពថវិកាអាណាប័កពេញសិទ្ធិនៅចុងឆ្នាំនេះ
2024/03/19 01:47:48 pm
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តដឹកនាំកិច្ចពិភាក្សាជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៤
2024/03/19 01:46:02 pm
មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍នៅភ្នំពេញ​ចាប់ផ្តើមរៀបចំត្រៀម​អបអរពិធីបុណ្យចូលឆ្នាំថ្មី
2024/03/19 01:22:25 pm
ស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តពិនិត្យជាតិស្រវឹងបន្ថែមបើគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងច្រើន
2024/03/19 12:36:06 pm

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ទីក្រុងនានាមានកង្វក់ខ្យល់អាក្រក់បំផុតនៅលើពិភពលោកគឺនៅអាស៊ី

2024/03/19 12:30:03 pm
មេទ័ពអ៊ុយក្រែន៖ យានដ្រូនគឺជាគន្លឹះដើម្បីទទួលបានផលប្រយោជន៍ពីប្រទេសរុស្ស៊ី
2024/03/19 12:14:37 pm
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ខេត្តត្បូងឃ្មុំ
2024/03/19 12:05:08 pm
លោក Biden ព្រមានលោក Netanyahu ចំពោះកំហុសឈ្លានពានទីក្រុងរ៉ាហ្វា
2024/03/19 11:51:25 am
ប្រជាជនឥណ្ឌូនេស៊ីតវ៉ាប្រឆាំងជ័យជម្នះក្រៅផ្លូវការរបស់លោក ប្រាបូវ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយចោទប្រកាន់ថាមានការក្លែងបន្លំ
2024/03/19 11:47:23 am
ក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នាពាសពេញផ្លូវនៅក្នុងទីក្រុងសំខាន់ៗរបស់អាមេរិក គាំទ្រពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា
2024/03/19 11:43:40 am
ភាពអត់ឃ្លាន និងអំពើហិង្សារុញច្រានឲ្យពលរដ្ឋហៃទីរាប់ពាន់នាក់ សម្រុកចូលទៅក្នុងសាធារណរដ្ឋដូមីនីក
2024/03/19 11:12:19 am

ភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឲ្យជន់លិចភាគខាងត្បូងប្រទេសប៉េរូ ធ្លាក់ចូលក្នុងភាពចលាចលដីល្បប់

2024/03/19 11:08:08 am
កូរ៉េខាងជើង និយាយថា លោក គីម ជុងអ៊ុន ពិនិត្យសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដ៏ធំអស្ចារ្យ
2024/03/19 11:02:16 am
នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើបាតុកររងវិបត្តិស្បៀងអាហារ នៅប្រទេសអាហ្សង់ទីន
2024/03/19 10:57:50 am
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើង២០នាក់ ក្នុងការវាយឆ្មក់នៅមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា
2024/03/19 10:51:01 am
ប្រធានក្រុមប្រឹក្សា EU៖ ដើម្បីឱ្យមានសន្តិភាព អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម
2024/03/19 10:44:49 am
វិមានក្រឹមឡាំង អះអាងថា មធ្យោបាយតែមួយគត់ដើម្បីការពាររុស្ស៊ី គឺបង្កើតតំបន់ទ្រនាប់ជាមួយអ៊ុយក្រែន
2024/03/19 10:41:18 am
កាណាដា មានការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងមូស្លីម
2024/03/19 10:38:27 am

ព័ត៌មានកីឡា

ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ

2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm

Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup

2023/12/07 12:38:30 pm
Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី
2023/12/07 12:25:06 pm
អ្នកចាំទី Newcastle, Nick Pope ប្រឈមអវត្តមានដល់ ៤ខែ ដោយសាររបួសស្មា
2023/12/07 12:10:13 pm
ក្រុមកីឡាទោចក្រយានកម្ពុជា ឈ្នះជើងឯក និងជើងឯករង ក្នុង​ ការប្រកួតមិត្តភាពអន្ដរជាតិ នៅឡាវ
2023/12/07 11:20:26 am
កម្ពុជា ឈ្នះមេដាយ ១៤គ្រឿង ថ្ងៃបើកឆាកជើងឯកចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
2023/12/07 10:58:21 am
រដ្ឋបាលស្រុកបរិបូណ៌ រៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ៧មករា (១៩៧៩-២០២៤)
2023/12/06 01:32:28 pm
សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ
2023/11/29 09:05:43 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧត្តមមន្ត្រីឌីជីថលអាស៊ានបើកកិច្ចប្រជុំលើកទី១នៅកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

2024/03/19 02:46:27 pm
​ក្រសួងឧស្សាហកម្ម នឹងប្រែក្លាយអង្គភាពថវិកា ទៅជាអង្គភាពថវិកាអាណាប័កពេញសិទ្ធិនៅចុងឆ្នាំនេះ
2024/03/19 01:47:48 pm
​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តដឹកនាំកិច្ចពិភាក្សាជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៤
2024/03/19 01:46:02 pm
​មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍នៅភ្នំពេញ​ចាប់ផ្តើមរៀបចំត្រៀម​អបអរពិធីបុណ្យចូលឆ្នាំថ្មី
2024/03/19 01:22:25 pm
​ស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តពិនិត្យជាតិស្រវឹងបន្ថែមបើគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងច្រើន
2024/03/19 12:36:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/19 07:55:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/18 03:12:10 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/18 04:52:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/17 07:23:37 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am