គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី
សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់​ៗចំនួនពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិបីជំនាន់ថា​ជាអ្នក​នយោបាយ​ចាស់វស្សា​ដែលល្ងង់

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ

2024/04/26 08:47:16 pm
ភ្នំពេញ៖  ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ។ ក្នុងនោះ ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖-      សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចបានបង្ហាញការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបានយ៉ាងល្អរហូតមកដល់ពេលនេះ។-      សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជន គឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា៖ វិស័យឯកជន គឺជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច ចំណែករដ្ឋាភិបាល គឺជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេស។-      សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់តាំងពីយុទ្ធសាស្រ្ដចតុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោថ្លែងថា សេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ។ ទី២ អ្វីដែលអស់លោកវិនិយោគ គឺកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា៖ ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុងប្រទេស។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ជាថ្មី នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា សម្ដេច (សម្ដេចតេជោ ហ៊ុន សែន) មិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច (សម្ដេចតេជោ ហ៊ុន សែន)គឺជាឪពុកនាយករដ្ឋមន្ត្រី។-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងអះអាងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលិចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា៖ មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុ ជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើន ទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរ សជននៅក្នុងប្រទេសខ្លួន។-      សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងនាមជាគ្រូបង្វឹក ដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ឧសភា ពេលល្ងាច នៅស្តាតអូឡាំពិកក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» ។-      ទាក់ទងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ»សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផង ដែរ។-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បាន ថ្លែងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះ ខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណា ម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។ សម្ដេចតេជោបន្ថែមថា ពេលដែលវៀតណា មស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិន សម្រួលឱ្យកម្ពុជានោះដែរ។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោបាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យ ខាងតែបានផងដែរ។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិ បាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាល ដើម្បីធ្វើព្រែកជីកហ្វូណនតេ ជោនេះឱ្យខាងតែបាន។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧក ញ៉ាកម្ពុជា បានបញ្ជាក់ជាសាធារណៈចំពោះមេដឹកនាំវៀតណាមថា មូលហេតុដែលសម្ដេចប្រតិកម្មចំ ពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។-      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ៕-      ចេញសម្រែករាជសី! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។-      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានប្រកាសទូន្មានទៅប្រទេសមួយចំនួន សូមកុំបន្តយកការសាងសង់ព្រែកជីកហ្វូណនតេ ជោ ដើម្បីប្រឆាំងកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាស អំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឲ្យសេដ្ឋ កិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាម រយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក។
រដ្ឋបាលរាជធានីរៀបចំបង្កើត PUB STREET នៅតំបន់ខាងមុខប៉ុស្តិ៍ប្រៃសណីយ៍
2024/04/26 05:27:30 pm
គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
2024/04/26 04:40:22 pm
អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោ ស្រុកតាលោសែនជ័យ
2024/04/26 04:21:13 pm
អង្គការសង្គមស៊ីវិលនៅកម្ពុជាជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឈានទៅរកភាពបៃតង
2024/04/26 03:55:41 pm

ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះផ្ទះសំណាក់នៅប្រេស៊ីល បណ្ដាលឲ្យមនុស្ស ១០នាក់ ស្លាប់ និងរបួស ១១នាក់

2024/04/26 08:32:46 pm
មន្ត្រី UN៖ អាចចំណាយពេល ១៤ឆ្នាំ ដើម្បីសម្អាតកម្ទេចកម្ទី នៅតំបន់ហ្កាហ្សា
2024/04/26 08:07:28 pm
មេដឹកនាំថៃ និងបង់ក្លាដែស ជួបគ្នាដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ
2024/04/26 07:33:29 pm
ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលមានភាពចលាចលចុងក្រោយក្នុងចំណោមមុខតំណែងជាន់ខ្ពស់
2024/04/26 07:08:07 pm
និស្សិតបិទសកលវិទ្យាល័យ Sciences Po របស់ទីក្រុងប៉ារីស ជុំវិញសង្គ្រាមហ្កាហ្សា
2024/04/26 06:03:18 pm
អង់គ្លេស ដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីវាយប្រហារលើអ៊ីស្រាអែល
2024/04/26 05:37:46 pm
លោក Trump ត្រៀមជាស្រេចក្នុងការបន្តសម្ព័ន្ធភាពអភិរក្សនិយមជាថ្មីជាមួយលោក Orban របស់ហុងគ្រី
2024/04/26 05:36:56 pm

មន្ត្រីជាន់ខ្ពស់៖ មិនមានការសម្រេចចិត្តចុងក្រោយ ស្តីពីការដកទ័ពអាមេរិក ចេញពីប្រទេសនីហ្សេ និងឆាដទេ

2024/04/26 04:42:52 pm
សេដ្ឋកិច្ចអាមេរិកមានកំណើនយឺតៗ ខណៈដែលអតិផរណាកើនឡើង
2024/04/26 04:26:44 pm
យោធាអាមេរិក ចាប់ផ្តើមសាងសង់ផែ នៅតំបន់ហ្កាហ្សា
2024/04/26 04:16:47 pm
ក្រុមហេសបូឡា ពួនស្ទាក់វាយឆ្មក់លើក្បួនរថយន្តអ៊ីស្រាអែល ដោយបណ្តាលឲ្យជនស៊ីវិលស្លាប់
2024/04/26 04:16:03 pm
លោក Biden បង្ហាញពីការវិលត្រឡប់នៃការផលិតបន្ទះឈីបមកកាន់អាមេរិកវិញ
2024/04/26 04:00:22 pm
បណ្ដាញសង្គម X៖ ការបង្ហោះរូបភាពចាក់សង្ឃជាន់ខ្ពស់កាតូលិក នៅអូស្ត្រាលី មិនជំរុញឲ្យមានអំពើហិង្សាទេ
2024/04/26 03:59:17 pm
លោក ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភា ដើម្បីពង្រឹងទំនាក់ទំនង
2024/04/26 03:57:53 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្កាដិនស៊ីធី រាជធានីភ្នំពេញ

2024/04/26 08:47:16 pm
​អគ្គិភ័យឆាបឆេះផ្ទះសំណាក់នៅប្រេស៊ីល បណ្ដាលឲ្យមនុស្ស ១០នាក់ ស្លាប់ និងរបួស ១១នាក់
2024/04/26 08:32:46 pm
​មន្ត្រី UN៖ អាចចំណាយពេល ១៤ឆ្នាំ ដើម្បីសម្អាតកម្ទេចកម្ទី នៅតំបន់ហ្កាហ្សា
2024/04/26 08:07:28 pm
​មេដឹកនាំថៃ និងបង់ក្លាដែស ជួបគ្នាដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ
2024/04/26 07:33:29 pm
​ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលមានភាពចលាចលចុងក្រោយក្នុងចំណោមមុខតំណែងជាន់ខ្ពស់
2024/04/26 07:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am